ព័ត៌មានអន្តរជាតិ
ភាគល្អិតហួត ចេញពីក្លិនបំបាត់ក្លិន កម្ដៅថ្ងៃ និងបាញ់កម្ចាត់សត្វល្អិត ទទួលខុសត្រូវ ចំពោះផ្សែងអ័ព្ទ នៅទីក្រុងញូវយ៉ក និងតំបន់ទីក្រុងធំ ៗ ផ្សេងទៀតរបស់អាមេរិក
អាមេរិក៖ រដូវក្តៅបានកាន់កាប់ សហរដ្ឋអាមេរិក ដោយនាំមកនូវសីតុណ្ហភាពក្តៅ ដែលបង្ខំមនុស្សឲ្យក្រហាយ លើការបំបាត់ក្លិន ឡេការពារកម្ដៅថ្ងៃ និងបាញ់ថ្នាំកម្ចាត់សត្វល្អិត ប៉ុន្តែការស្រាវជ្រាវថ្មីមួយបានរកឃើញថា ផលិតផលក្រអូបទាំងនេះ ទទួលខុសត្រូវចំពោះផ្សែងអ័ព្ទដ៏ច្រើនសន្ធឹកសន្ធាប់ នៅតាមទីក្រុង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការស្រាវជ្រាវថ្មីធ្វើឡើង ដោយរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA)បានរកឃើញធាតុផ្សំហួតដែលប្រើ នៅក្នុងទំនិញក្រអូបបែបនេះជាធម្មតា មានប្រភពពីឥន្ធនៈហ្វូស៊ីល ដោយមានមនុស្សរាប់លាននាក់ បានអនុវត្តផលិតផលទាំងនេះ...