សិល្បៈ និង កម្សាន្ត

ព្រះ​អើយ! បេក្ខជន AGT ម្នាក់ប៊ិះតែ​ក្លាយជា​​ ចំណីសត្វក្រពា ពេលសម្ដែងឈុតសាហាវ!

Lord Nil គឺ​ជា​បេក្ខជន​ America’s Got Talent រដូវ​កាល​ថ្មី​ម្នាក់ ​ដែល​ព្យាយាម​បង្ហាញ​ ភាព​អស្ចារ្យ​មិន​ខ្លាច​គ្រោះ​ថ្នាក់ នៅពេល​លោក​សម្ដែង​វិញ្ញាសា​សាហាវៗ​ ពិសេស​នៅ​វគ្គ Judge Cuts។

បេក្ខជន​រូបនេះ​បាន​បង្កើត​ឈុតឆាក ​ដ៏​សែន​គ្រោះ​ថ្នាក់​មួយ​ ជាមួយ​សត្វ​ក្រពា (អម្បូរ​សត្វ​ក្រពើ)។ Lord Nil បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ដែល​កំពុង​ទស្សនា​ការសម្ដែង​របស់​ខ្លួន​ ភ័យ​ព្រឺព្រួច​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ ពេល​លោក​ពាក់​អាវ​ជាប់​ខ្សែ​ចំណង​ និង​ព្យួរ​ជើង​ជាប់​ជាមួយ​របស់​ម្យ៉ាង​ ដែល​ត្រូវ​បាន​ដុត​ដោយ​ភ្លើង​ ហើយ​សំយ៉ុង​ក្បាល​ចុះ ពី​លើ​ទ្រុង​មាន​សត្វ​ក្រពា ​នៅ​ខាង​ក្នុង​កំពុង​រង់ចាំ​ចំណី។

ចំណង​ខ្សែ​ពួរ​ដែល​ជាប់​ជើង​របស់​លោក​ បាន​ឆេះ​ដាច់​ដោយសារ​កម្លាំង​ភ្លើង ម្ដងមួយៗ រហូត​ដល់​ខ្សែ​ចុង​ក្រោយ​ បេក្ខជន​រូបនេះ​ស្ទើរ​តែ​ ធ្វើ​គ្រប់​គ្នា​ដែល​កំពុង​ទស្សនា ពិសេស​គណៈកម្មការ​ នៅ​មុខ​រន្ធត់​ភ័យ​ ខ្លាច​មាន​គ្រោះ​ថ្នាក់​ ជា​យថាហេតុ​ណាមួយ​កើត​ឡើង។ ប្រសិន​លោក​ស្រាយ​ចំណង​នោះ​ មិនទាន់​ពេល​ទេ Lord Nil នឹង​ក្លាយ​ជា​ចំណី​ សត្វ​ក្រពា​ភ្លាមៗ ហើយ​បង្ក​ឲ្យ​មាន​រឿង​មិនល្អ​ កើត​ឡើង​ជា​ប្រាកដ។

ជា​សំណាង​ល្អ​ Lord Nil អាច​ធ្វើ​បាន​ដោយ​ជោគជ័យ​ និង​ធ្វើ​ឲ្យ​គ្រប់​គ្នា​សាទរ​ ពេញ​ស្ទូឌីយោ​ផ្សាយ​៕ ប្រភព៖ សប្បាយ

Most Popular

To Top