ព័ត៌មានអន្តរជាតិ
ជប៉ុន ប្ដេជ្ញាបន្ថែមជំនួយ ៨០០លានដុល្លារ សម្រាប់កិច្ចប្រឹងប្រែងលើវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ ជាអន្ដរជាតិ
តូក្យូ៖ ប្រទេសជប៉ុន បានសន្យាផ្តល់ប្រាក់ចំនួន ៨០០ លានដុល្លារបន្ថែមទៀត ដល់កិច្ចប្រឹងប្រែងអន្តរជាតិ ដើម្បីធានាការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដោយចំពេលមានគំលាតកាន់តែធំរវាងប្រទេសនានា ក្នុងការទទួលបានថ្នាំបង្ការ។ ជាមួយនឹងការប្តេជ្ញាចិត្តពីបណ្តាប្រទេស និងវិស័យឯកជន អង្គភាព COVAX បានឈានដល់គោលដៅរបស់ខ្លួនក្នុងការផ្តល់មូលនិធិចំនួន ៨,៣ ពាន់លានដុល្លារ ដើម្បីធានានូវវ៉ាក់សាំងចំនួន ១,៨ ពាន់លានដូស ដែលគ្រប់គ្រាន់សម្រាប់ ៣០...