Event
foodpanda ពង្រីកកាន់តែរហ័ស ចូលដល់ខេត្តកំពង់ស្ពឺ រំពឹងជួយដល់អាជីវករ និងជីវភាពបងប្អូន
ចាប់ពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១នេះតទៅ ភ្នាក់ងារដឹកជញ្ជូនរហ័ស foodpanda នឹងចាប់ផ្តើមដាក់ដំណើរការក្រុមការងារផ្តល់សេវាដឹកជញ្ជូនរហ័សរបស់ខ្លួន នៅក្នុងខេត្តកំពង់ស្ពឺ មួយទៀតហើយ។ ការពង្រីកចូលមកដល់ខេត្តថ្មីមួយទៀតយ៉ាងឆាប់រហ័សនេះ គឺដើម្បីអាចចូលរួមជួយទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ និងសម្រួលជីវភាពរស់នៅបងប្អូនក្នុងទីរួមខេត្តកំពុងស្ពឺឱ្យមានសុវត្ថិភាព ជៀសផុតពីការឆ្លងមេរោគ ដោយធ្វើការកុម្ម៉ង់ទិញសម្ភារៈប្រើប្រាស់, ស្បៀង, និង ម្ហូបអាហារសម្បូរបែប ដឹកជូនដល់ផ្ទះ ដោយមិនចាំបាច់ចេញទៅក្រៅ នាំមានហានិភ័យដល់គ្រួសារ។ foodpanda...