កីឡា
តម្រុយ! Pogba អាចផ្លាស់ទៅបារាំង ក្រោយភ្នាក់ងាររត់ទៅចរចាលក្ខខណ្ឌជាមួយ PSG
Manchester United កំពុងស្ថិតក្រោមសម្ពាធក្នុងការលក់ Paul Pogba ក្នុងរដូវក្ដៅនេះ ក្រោយក្លឹបយក្សនៅបារាំង Paris Saint-Germain ដាក់ការចាប់អារម្មណ៍ខ្សែបម្រើរូបនេះយ៉ាងខ្លាំង។ រឿងត្រូវបានគេដឹងថា ភ្នាក់ងាររបស់ Pogba លោក Mino Raiola កំពុងពិភាក្សាលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ PSG។ សម្រាប់បច្ចុប្បន្ន PSG អាចនឹងនាំយកកីឡាករវ័យ២៨ឆ្នាំទៅកាន់ប្រទេសបារាំងក្នុងតម្លៃខ្លួនត្រឹមតែ៤៣លានផោនប៉ុណ្ណោះ តិចជាងពាក់កណ្ដាលកាល...