កីឡា

Cole Palmer អស់សំណើច ព័ត៌មានផ្ទេរទៅ Man UTD

យោងតាមការចេញផ្សយារបស់ The Goal បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធអង់គ្លេស Cole Palmer បានបញ្ជាក់និងទាត់ចោលព័ត៌មាន អំពីការចរចាផ្ទេរទៅចូល រួមក្លឹបបិសាចក្រហម Man UTD និងបង្ហាញថាវាគឺជារឿងគួរឲ្យអស់សំណើច។

ទោះបីជារដូវកាលនេះ កីឡាករបានបន្តញាំញីទៅដោយរបួសក្តី ប៉ុន្តែគាត់បានធ្វើការប្តេជ្ញាចិត្តថានឹងនៅតែបន្តអាជីពជាមួយនឹងក្លឹបតោខៀវ Chelsea ជាធម្មតានោះទេ ។

គួរឲ្យដឹងដែរថា កន្លងមកគេតែងតែមើលឃើញមានព័ត៌មានចចាម អារ៉ាមថាកីឡាករ Palmer នឹងចាកចេញពីទឹកដី Stamford Bridge ទៅចូលរួមក្លឹបផ្សេងនៅក្នុងទីក្រុងឡុងដែលជាទីតាំងធ្លាប់លេង តាំងតែពីនៅក្មេងៗក្នុងនោះមានទាំង Man UTD និង Man City ផងដែរ។

គួរឲ្យដឹងដែរថាកុងត្រារបស់ Plamer បច្ចុប្បន្ន នៅបន្តជាមួយនឹង Chelsea មានរហូតទៅដល់ឆ្នាំ២០៣៣ នៅឡើយទាំងដែលគាត់ទើបមាន វ័យ២៣ឆ្នាំប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top