ព័ត៌មានអន្តរជាតិ
អាមេរិក និងសម្ពន្ធមិត្តចោទចិន ពីបទធ្វើយុទ្ធនាការលួចទិន្នន័យ តាមអ៊ីនធឺណេត
បរទេស៖រដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ដែលរួមមានទាំងអង់គ្លេស និងសហភាពអឺរ៉ុបផងនោះ នាពេលថ្មីៗនេះ បានចោទប្រកាន់ចិន ពីបទធ្វើយុទ្ធនាការលួចទិន្នន័យតាមអ៊ីនធឺណេត ជាសកលមួយ រួមមានទាំងការវាយប្រហារ ដ៏ធំទៅលើក្រុមហ៊ុន Microsoft កាលពីដើមឆ្នាំនេះ។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប ដែលថ្លែងតំណាងឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បានចោទប្រកាន់ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិន ពីបទធ្វើការងារជាមួយឧក្រិដ្ឋជនលួចទិន្នន័តាមអ៊ីនធឺណេត លើការវាយប្រហារជាបន្តបន្ទាប់ ដែលមានទាំងការជំរិតទារប្រាក់តាមអ៊ីនធឺណេត និងការលួចប្រាក់តាមអ៊ីនធឺណេត ពីជនរងគ្រោះនៅជុំវិញពិភពលោក។ ការចោទប្រកាន់នោះបានបន្ថែមទៀតថា ក្រុមអ្នកវាយប្រហារដែលមាន...