សិល្បៈ និង កម្សាន្ត
តារាពន្លកថ្មី! នែប ព្រំរិទ្ធិកា ភ្លាត់មាត់ធ្លាយរឿងនាង មានសង្សារ តាំងពីអាយុ១៣ឆ្នាំ
អ្នកគាំទ្រ ជាពិសេសមិត្តសិល្បៈ មានការភ្ញាក់ផ្អើលចំពោះតារាសម្ដែងពន្លកថ្មី កញ្ញា នែប ព្រំរិទ្ធិកា បន្ទាប់ពីតារាមានរូបសម្ផស្ស ស្រស់សោភានេះ បង្ហើបពីរឿងរ៉ាវស្នេហាក្រៅឆាករបស់ខ្លួនតាមរយៈសំណួរដ៏ចាក់ដោតរបស់ពិធីករ-ពិធីការិនី នៃស្ថានីយទូរទស្សន៍My TV កាលពីពេលថ្មីៗ។ នៅក្នុងបទសម្ភាសន៍នោះ នែប រិទ្ធិកា បានសារភាពថា រូបនាងធ្លាប់មានសង្សារតាំងពីអាយុ១៣ឆ្នាំ ពោលគឺនៅពេលដែលនាងរៀនថ្នាក់ទី៧ ប៉ុន្តែរូបនាង និងបុរសនោះបានបែកគ្នាទៅវិញ ដោយនាងយល់ថាវាជាស្នេហាភ្លើងចំបើង ដោយសារតែនាងមានវ័យក្មេងខ្ចីពេកមិនទាន់ចេះគិតគូរវែងឆ្ងាយ។...