បច្ចេកវិទ្យា
ការធ្វើដំណើរ នៅទីអវកាសបណ្តាលឲ្យ ប្រព័ន្ធភាពស៊ាំរបស់អវកាសយានិក ចុះខ្សោយដោយសារ កោសិកាមួយប្រភេទ ប្រើដើម្បីប្រឆាំងនឹងការឆ្លង
អាមេរិក៖ ជាទូទៅអវកាសយានិក ត្រូវប្រឈមមុខនឹងការឈឺ បន្ទាប់ពីវិលត្រឡប់មកផែនដីវិញ ដោយការធ្វើដំណើរនៅទីអវកាស ជះឥទ្ធិពលអវិជ្ជមានដល់ ប្រព័ន្ធភាពស៊ាំរបស់ពួកគេ បន្ទាប់ពីអ្នកវិទ្យាសាស្ត្របានរកឃើញ មូលហេតុ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការសិក្សាថ្មីមួយត្រូវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រធម្មជាតិ កត់សម្គាល់ថា កោសិកា T ទៀងទាត់ (Tregs) ជួបប្រទះនូវសកម្មភាពមិនធម្មតា ក្នុងកំឡុងពេលធ្វើដំណើរអវកាស។ Tregs ត្រូវបានធ្វើឲ្យសកម្មជាទូទៅ...