ព័ត៌មានអន្តរជាតិ
ជំងឺអាថ៍កំបាំង ធ្វើឲ្យខ្វាក់ និងសម្លាប់សត្វបក្សីកំពុងរីករាលដាល ពាសពេអាមេរិក ជាមួយករណីជាច្រើន នៅរដ្ឋចំនួន៩
អាមេរិក៖ក្រុមមន្រ្តីបានព្រមានថា ការឆ្លងមេរោគអាថ៌កំបាំងដែលកំពុងធ្វើឲ្យខ្វាក់ភ្នែក និងសម្លាប់សត្វបក្សីរាប់ពានើក្បាលកំពុងរីករាលដាលពាសពេញសហរដ្ឋអាមេរិក ហើយឥឡូវនេះត្រូវបានគេកត់ត្រា នៅក្នុងករណីរាប់ពាន់ករណី នៅក្នុងរដ្ឋចំនួន៩នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ជំងឺនេះបណ្តាលឲ្យហើម និងក្រហាយនៅលើភ្នែកក៏ដូចជាការចុះខ្សោយ ប្រព័ន្ធសរសៃប្រសាទត្រូវបានគេរាយការណ៍ជាលើកដំបូងនៅក្នុងតំបន់វ៉ាស៊ីនតោនឌីស៊ីកាន់តែច្រើនកាលពីដើម ខែឧសភាដោយមានករណីនៅរដ្ឋ Maryland, Virginia និង West Virginia ។ ឥឡូវនេះករណីជាច្រើនកំពុងត្រូវបានគេលើកឡើងនៅក្នុងរដ្ឋ Delaware រដ្ឋ New Jersey និងរដ្ឋ...