ការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីយប់មិញ រវាងក្រុមអ៊ីតាលី និងអង់គ្លេស បានបញ្ចប់ទៅ ដោយមិនមានកីឡាករខ្សែប្រយុទ្ធ
ណាម្នាក់ស៊ុតបញ្ចូល ទីបន្ថែមឡើយ ក្រៅតែពី Luke Shaw និងកីឡាករ Bonucci ប៉ុណ្ណោះ។
ដូចនេះមានន័យថា កីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ CR7 បានក្លាយទៅជាកីឡាករ ដែលអាចលើកពានបន្ថែម មួយទៀតហើយ
ក្នុងព្រឹត្តិការណ៍នេះ គឺជាពានរង្វាន់ស្បែកជើងមាស ដែលគាត់អាចស៊ុតបានចូល ៥គ្រាប់ក្នុងការប្រកួតទាំង៤ ប្រកួតកន្លងមករបស់
ប៉ទុយហ្គាល់ ។
ទោះបីជាបានធ្លាក់ចេញ ពីព្រឹត្តិការណ៍នេះតាំងតែពីវគ្គ១៦ក្រុម ចុងក្រោយក្តីដោយសារស្នាដៃ របស់ប៊ែលហ្ស៊ិក តែកីឡាករ CR7 អាចរកបាន
៥គ្រាប់រួចទៅហើយ ដែលក្នុងនោះ៣គ្រាប់ជាបាល់១១ម៉ែត្រ និង២គ្រាប់ទៀត ជាគ្រាប់បាល់រកបានក្នុងការប្រកួតប៉ះ នឹងហុងគ្រីនិងអាល្លឺម៉ង់៕
ប្រែសម្រួល៖ស៊ុនលី