ព័ត៌មានអន្តរជាតិ
ត្រឹម ២៤ម៉ោង ឥណ្ឌា មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ជាង ៤ពាន់នាក់ តួលេខសរុបកើនឡើង ដល់ជាង ២៥ម៉ឺននាក់
ញូវដេលី៖ ប្រទេសឥណ្ឌាកាលពីថ្ងៃពុធ បានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ៤,២០៥ នាក់ ដោយជំងឺកូវីដ-១៩ ក្នុងរយៈពេលមួយថ្ងៃ ដែលនាំឱ្យមានអ្នកស្លាប់ សរុបពីការឆ្លងមេរោគឆ្លងកើនឡើង រហូតដល់ ២៥៤,១៩៧ នាក់ ដែលជាចំនួនច្រើនបំផុតទី៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល។ ការឆ្លងមេរោគថ្មី នៃជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃបានកើតមានប្រហែលជា ៣៤៨,០០០ករណីក្នុងមួយថ្ងៃ បន្ទាប់ពីបានរាយការណ៍ករណីថ្មី...