ព័ត៌មានអន្តរជាតិ
ឥណ្ឌា សម្រេច លុបចោលការ ប្រឡងថ្នាក់ទី១២ នៅចំពោះមុខរលក នៃការឆ្លងជំងឺកូវីដ-១៩
ញូវដេលី៖ រដ្ឋាភិបាលសហព័ន្ធឥណ្ឌាកាល ពីថ្ងៃអង្គារបានឲ្យដឹងថា ដោយមើលឃើញពីស្ថានភាពមិនប្រាកដប្រជាដោយសារ តែការរាលដាលនៃជំងឺកូវីដ-១៩ ដូច្នេះការប្រឡងថ្នាក់ទី ១២ ដែលកំពុងបន្តនៅឆ្នាំនេះនឹងមិនត្រូវបានធ្វើឡើងនោះទេ។ ការសម្រេចចិត្តនេះធ្វើឡើង ដោយនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ក្នុងពេលប្រជុំ។ សេចក្តីថ្លែងការណ៍មួយ ដែលចេញដោយការិយាល័យនាយករដ្ឋមន្រ្តី (PMO) បានឲ្យដឹងថា“ ដោយមើលឃើញពីស្ថានភាពមិនច្បាស់លាស់ ដោយសារតែជំងឺកូវីដ -១៩ និងការឆ្លើយតបដែលទទួលបាន ពីភាគីពាក់ព័ន្ធនានាបានសម្រេចថា...