បច្ចេកវិទ្យា
Twitter ប្រកាសរកបានប្រាក់ ចំណូលកើនឡើង២៨ភាគរយ ក្នុងត្រីមាសដំបូង
បរទេស៖ ក្រុមហ៊ុនបណ្តាញសង្គមយក្ស Twitter, Inc កាលពីថ្ងៃព្រហស្បតិ័ម្សិលមិញនេះ បានធ្វើការប្រកាសជាផ្លូវការ អំពីប្រាក់ចំណូលរបស់ខ្លួន សម្រាប់ត្រីមាសដំបូងឆ្នាំ២០២១ នេះដែលមានទំហំរហូតទៅដល់១,០៤ពាន់លានដុល្លារ ពោលគឺប្រមាណជា២៨ភាគរយ ធៀបទៅនឹងតួលេខឆ្នាំចាស់។ ក្នុងនោះតួលេខក៏បានបង្ហាញដែរថា Twitter ទទួលបានប្រាក់ចំណេញសុទ្ធប្រមាណជា៦៨លានដុល្លារឬតំណាងឲ្យ៧ភាគរយកើនឡើងធៀបទៅនឹងឆ្នាំចាស់។ លោក Ned Segal ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Twitter បានបញ្ជាក់ថាត្រីមាសដំបូងឆ្នាំ២០២១នេះបានបង្ហាញភាពរឹងម៉ាំនិងការចាប់ផ្តើមដ៏ល្អ បំផុតសម្រាប់អាជីវកម្មរបស់ ក្រុមហ៊ុនព្រមទាំងក្រុមហ៊ុនដែលធ្វើការផ្សព្វផ្សាយលើបណ្តាញសង្គម...