ព័ត៌មានអន្តរជាតិ
មេដឹកនាំយោធាមីយ៉ាន់ម៉ា ថានឹងបញ្ឈប់អំពើហិង្សាភ្លាមៗ នៅស្ថានភាពប្រទេស ត្រូវបានស្ដារឡើងវិញ
រ៉ង់ហ្គូន៖ របបយោធារបស់ប្រទេសមីយ៉ាន់ម៉ាបាននិយាយតាមរយៈកាសែតរដ្ឋមួយកាលពីថ្ងៃអង្គារថាខ្លួននឹងពិចារណាដោយប្រុងប្រយ័ត្ននូវការមូលមតិគ្នាមួយដែលបានឈានដល់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានមួយនៅចុងសប្តាហ៍នេះរួមទាំងការអំពាវនាវឱ្យបញ្ឈប់អំពើហឹង្សាភ្លាមៗបន្ទាប់ពីស្ថេរភាពត្រូវបានស្តារឡើងវិញនៅក្នុងប្រទេស។ មេដឹកនាំអាស៊ាន បានបើកកិច្ចប្រជុំនៅរដ្ឋធានីហ្សាកាតា របស់ឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍ ជាមួយមេដឹកនាំរបបយោធាលោក មីន អ៊ុងឡាំង ផងដែរ។ សេចក្តីថ្លែងការណ៍របស់ប្រធាន ដែលបានដាក់ចេញនូវការឯកភាពគ្នា ៥ ចំណុចរួមទាំងការបញ្ជូន ប្រេសិតពិសេសទៅកាន់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានចេញក្រោយមកទៀត។ ក្រុមយោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅក្នុងកាសែតអន្តរជាតិពន្លឺថ្មីជាភាសាអង់គ្លេសកាលពីថ្ងៃអង្គារថា នៅក្នុងកិច្ចប្រជុំមេដឹកនាំនៃសមាជិកអាស៊ានទាំង ១០ បានផ្លាស់ប្តូរទស្សនៈ ស្តីពីស្ថានការណ៍បច្ចុប្បន្ន...