កីឡា

Joe Cole ចង់ឲ្យ Chelsea សម្លឹងមើល Lukaku សម្រាប់រដូវក្តៅនេះ

នៅថ្ងៃនេះមានការលើកឡើង និងណែនាំ ឲ្យកីឡាករឆ្នើមប៊ែលហ្ស៊ិក Romelu Lukaku ក្នុងការវិលត្រឡប់ទៅកាន់ ក្លឹបចាស់របស់ខ្លួន នៅអង់គ្លេសវិញគឺតោខៀវ Chelsea ទោះបី ជាបច្ចុប្បន្ន គាត់បានបង្ហាញស្នាដៃយ៉ាង អស្ចារ្យជាមួយនឹងក្លឹប Inter Milan ក្តី។

អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea លោក Joe Cole បានលើកឡើងថាមកដល់ពេលនេះ Timo Werner នៅតែសំខាន់សម្រាប់ក្លឹប ប៉ុន្តែប្រភេទកីឡាករ
ដូចជា Lukaku នោះគឺជាជម្រើស ដែលក្លឹបមិនគួរបដិសេធឡើយ នៅរដូវក្តៅនេះ។

គួរឲ្យដឹងដែរថា Inter Milan អាចលើកពានរង្វាន់ Serie A បានជាលើកដំបូងក្រោយខកខានពេលវេលាជាច្រើនឆ្នាំប៉ុន្តែភ្លាមគ្រូបង្វឹកលោក Antonio Conte បែរជា បានសម្រេចចិត្ត ចាកចេញពីក្លឹបទៅវិញហើយ ក្នុងនោះគេជឿជាក់ថាក៏ នឹងមានការលក់កីឡាករឆ្នើមៗផ្សេងទៀតជាច្រើនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top