ព័ត៌មានអន្តរជាតិ
ក្រុមប្រឹក្សាសន្ដិសុខ សហប្រជាជាតិ ស្វាគមន៍កិច្ចព្រមព្រៀង លើការប្រកាស អំពីបទឈប់បាញ់គ្នា នៅតំបន់ហ្គាហ្សា
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានស្វាគមន៍លើការប្រកាសអំពីបទឈប់បាញ់គ្នានៅតំបន់ហ្គា ។ យោងតាមសេចក្តីថ្លែងការណ៍មួយចេញដោយក្រុមប្រឹក្សាអ.ស.ប បានស្វាគមន៍លើការប្រកាសអំពីបទឈប់បាញ់គ្នាចាប់ពីថ្ងៃទី២១ ឧសភា និងបានទទួលស្គាល់តួនាទីសំខាន់របស់អេហ្ស៊ីប បណ្តាប្រទេសនៅក្នុងតំបន់ផ្សេងទៀត អង្គការសហប្រជាជាតិ នៅមជ្ឈិមបូព៌ា និងដៃគូអន្តរជាតិដទៃទៀត ដែលបានដើរតួសំខាន់នៅក្នុងរឿងនេះ។ ក្រុមប្រឹក្សាបានអំពាវនាវឱ្យមានការប្រកាន់ខ្ជាប់ទាំងស្រុងនូវបទឈប់បាញ់គ្នា និងបានចូលរួមមរណៈទុក្ខនៃការបាត់បង់ជីវិតជនស៊ីវិល ដែលបណ្តាលមកពីអំពើហិង្សា ។ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ...