កីឡា

Nuno គ្រូឆ្នើមរបស់ Wolves ត្រៀមចាកចេញពីក្លឹប

គ្រូបង្វឹកសញ្ជាតិប៉ទុយហ្គាល់លោក Nuno Espirito Santo ដែលបានចំណាយពេល៤ឆ្នាំចុងក្រោយនេះជាមួយនឹងទឹកដី Molineu នោះត្រូវបានគេប្រកាសហើយថា លោកនឹងសម្រេចចិត្ត ចាកចេញពីក្លឹបនៅចុងរដូវកាលនេះ។

ក្លឹប Wolves បានធ្វើសេចក្តីប្រកាសនេះនៅក្នុងវេបសាយរបស់ខ្លួនថាលោក Nuno នឹងត្រូវចាកចេញពីក្លឹបនៅរដូវក្តៅនេះហើយការដឹកនាំរបស់គាត់ចុង
ក្រោយជាមួយនឹងក្លឹបគឺជាការប្រកួតប៉ះជាមួយនឹងក្រុមបិសាចក្រហម Man UTD នៅយប់ថ្ងៃអាទិត្យនេះ។

៤ឆ្នាំនៅជាមួយនឹង Wolves លោកបានជួយឲ្យក្លឹបធានាតំណែងនៅលីគកំពូលអង់គ្លេសរហូតមកនិងបានបណ្តុះបណ្តាលយុវជនឆ្នើមវ័យក្មេងរបស់ក្លឹបជាច្រើន
ហើយក៏បានជាប់ឈ្មោះជាគ្រូបង្វឹកដែលអាចធ្វើការបានរយៈពេលយូរបំផុតទី៥របស់ក្លឹបផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top