ព័ត៌មានអន្តរជាតិ
រុស្ស៊ី បង្កើនវត្តមាននាវាចម្បាំង នៅសមុទ្រខ្មៅ ស្របពេលភាពតានតឹង នៅអ៊ុយក្រែនកើនឡើង
បរទេស៖ នាវាចម្បាំងរុស្ស៊ីពីគ្រឿង នៅថ្ងៃសៅរ៍នេះ បានធ្វើដំណើរឆ្លងកាត់តាមសមុទ្រ Bosphorus ឆ្ពោះទៅកាន់សមុទ្រខ្មៅ ហើយនាវា១៥គ្រឿងផ្សេងទៀតត្រូវបានបញ្ជូនទៅរួចរាល់ ស្របពេលដែលទីក្រុងមូស្គូ បង្កើនវត្តមានទ័ពជើងទឹកខ្លួន ក្នុងខណៈទំនាក់ទំនងមានភាពតានតឹង ជាមួយលោកខាងលិចនិងអ៊ុយក្រែន។ ការបន្ថែមកម្លាំងទ័ពជើងទឹកនេះ គឺធ្វើឡើងជាមួយការបង្កើនកងទ័ពកាន់តែច្រើនមួយនៅជិតប្រទេសអ៊ុយក្រែន ជារឿងដែលទីក្រុងមូស្គូហៅថាជាសមយុទ្ធការពារបណ្ដោះអាសន្ន ហើយការពង្រឹងបង្កើនកម្លាំងទ័ពនេះ គឺធ្វើឡើងក្រោយមានការប្រយុទ្ធគ្នាកើនឡើង ក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត រវាងពួកបះបោរគាំទ្ររុស្ស៊ីនិងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែន។ ក្រៅពីនេះ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ ក៏បានធ្វើការរឹតបន្តឹងជាបណ្ដោះអាសន្ន...