ព័ត៌មានអន្តរជាតិ
បារាំងនឹង លក់យន្តហោះចម្បាំង ជាច្រើនគ្រឿងឲ្យអេហ្ស៊ិបក្នុងកិច្ចព្រមព្រៀង ជាង៤ពាន់លានដុល្លារ
បរទេស៖ ក្រសួងការពារជាតិអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅព្រឹកថ្ងៃអង្គារនេះថា ប្រទេសអេហ្ស៊ីប ទើបបានចុះហត្ថលេខាលើកុងត្រាមួយ ជាមួយប្រទេសបារាំង ទិញយកយន្តហោះចម្បាំង Rafale ចំនួន៣០គ្រឿង ក្នុងកិច្ចព្រមព្រៀងមួយ ដែលគេហទំព័រ Disclose និយាយថា មានទំហំទឹកប្រាក់៤,៥ពាន់លានដុល្លារ។ តាមសេចក្តីរាយការណ៍ ក្រសួងការពារជាតរបស់ប្រទេសអេហ្ស៊ីប បានបញ្ជាក់ប្រាប់ថា កិច្ចព្រមព្រៀងនោះ នឹងផ្តល់ហិរញ្ញវត្ថុតាមរយៈកម្ចីមួយ ដែលនឹងត្រូវសងក្នុងរយៈពេលតិចបំផុត១០ឆ្នាំ ប៉ុន្តែមិនបានបង្ហាញពីតម្លៃនៃកិច្ចព្រមព្រៀង...