ព័ត៌មានអន្តរជាតិ
ធ្លាក់ខ្លួនឈឺអ្នកនយោបាយ៖ ស្ទើរតែមួយភាគបី នៃជនជាតិអង់គ្លេសនឹងជំនួសពកគេ សមាជិកសភាប្រើ AI និងប្រមាណ ២ ភាគ ៣ នឹងបោះឆ្នោតលើទូរស័ព្ទរបស់ពួកគេ
អេស្ប៉ាញ៖ការសិក្សារកឃើញថា ៣១ ភាគរយនៃជនជាតិអង់គ្លេស និងជាងពាក់កណ្តាលនៃជនជាតិអឺរ៉ុបនឹងជំនួសសមាជិកសភារបស់ពួកគេដោយប្រើប្រាស់បច្ចេកវិទ្យាភាពវៃឆ្លាតជាមួយប្រព័ន្ធសិប្បនិម្មិត ប្រសិនបើផ្តល់ឱកាសឲ្យនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។របកគំហើញនេះបានមកពីរបាយការណ៍ស្ទង់មតិអ៊ឺរ៉ុបEuropean Tech Insights Survey ចុងក្រោយបំផុតត្រូវបានចងក្រងដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ IE នៅប្រទេសអេស្ប៉ាញ។ លទ្ធផលបង្ហាញពីការសង្ស័យកាន់តែខ្លាំងឡើងជុំវិញក្រុមហ៊ុន “ Big Tech” ប៉ុន្តែបន្ទាប់ពីមានការបិទទ្វារអស់រយៈពេលមួយឆ្នាំឆន្ទៈកាន់តែច្រើនក្នុងការចាប់យកបច្ចេកវិទ្យាទាំងមូល។ឧទាហរណ៍ជាង ៤០ ភាគរយនៃអ្នកឆ្លើយសំណួរបានគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាសម្គាល់ផ្ទៃមុខដ៏ចម្រូងចម្រាសសម្រាប់ផ្ទៀងផ្ទាត់អត្តសញ្ញាណពលរដ្ឋ។ ហើយជនជាតិអង់គ្លេស ៦៤ ភាគរយ និង...