ព័ត៌មានអន្តរជាតិ
ត្រឹម ២៤ម៉ោងប្រេស៊ីល មានអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ ជិត ២៥០០នាក់ ខណៈអ្នកស្លាប់សរុបកើនឡើងជិត ៣០ម៉ឺននាក់
រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីលបានរាយការណ៍ថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ២៤៣៨ នាក់ត្រឹមរយៈពេល ២៤ម៉ោង ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៩២,៧៥២នាក់ ខណៈប្រព័ន្ធសុខាភិបាលនៅតែបន្តដួលរលំ នៅទូទាំងប្រទេស។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ប្រទេសប្រេស៊ីល ក៏បានចុះបញ្ជីករណីឆ្លងថ្មីចំនួន ៧៩,០៦៩ ករណីផងដែរ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរដ្ឋសៅប៉ូឡូលោក...