ប្លែកៗ
ក្លិនស្អុយ! ផ្កាមួយប្រភេទមួយ បញ្ចេញក្លិនស្អុយ ជាសត្វល្អិតងាប់ ដើម្បីចាប់សត្វរុយ
ក្រិក៖ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា រុក្ខជាតិមួយប្រភេទដែលផ្ការបស់វាបញ្ចេញក្លិនស្រដៀងនឹងសត្វល្អិតដែលងាប់ដើម្បីជាអន្ទាក់ចាប់សត្វរុយ និងសត្វល្អិតចូលចិត្តក្លិនស្អុយជាអាហារប្រចាំថ្ងៃបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ រុក្ខជាតិAristolochia microstoma ត្រូវបានគេរកឃើញនៅពាសពេញពិភពលោកជួយលាក់ក្លិនដោយមានក្លិនដូចជាសត្វល្អិតងាប់ និងរលួយ ដោយប្រើសមាសធាតុគីមីត្រូវបានគេស្គាល់ថា alky lpyrazines ។ នេះទាក់ទាញចាប់សត្វរុយ Megaselia genus បន្ទាប់មកចូលក្នុងផ្កា ហើយត្រូវបានគ្របដោយរោមទៅបន្ទប់តូចមួយផ្ទុកផ្កាសរីរាង្គភេទ។ ពួកគេដាក់លម្អងទៅលើសរីរាង្គភេទញី ហើយនៅពេលរោមនៅច្រកចូលកន្លែងផ្ទុកសត្វល្អិតក្រៀមស្វិតនឹងរត់គេចខ្លួនមិនរួចឡើយ។ អ្នកជំនាញបានក្រឡេកមើលផ្កាចំនួន ១.៤៥៧ ផ្កាពីទីតាំងចំនួន...