ព័ត៌មានអន្តរជាតិ
ទំហំលក់រាយ របស់អង់គ្លេស នៅក្នុងខែមករា ធ្លាក់ចុះ 8.2 ភាគរយ
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងទំហំនៃការលក់រាយ របស់ប្រទេសអង់គ្លេសកាលពីខែមករាកន្លងទៅបានធ្លាក់ចុះ រហូតទៅដល់៨,២ភាគរយដោយសារតែបញ្ហាកូវីដនិងការរឹតបន្តឹង ផ្នែកការធ្វើដំណើរនៅក្នុងប្រទេស។ ស្ទើរតែគ្រប់ប្រភេទទំនិញ ត្រូវបានគេមើលឃើញសុទ្ធតែមានអត្រាធ្លាក់ចុះដូចគ្នាកាលពីខែមុននេះ ដែលរួមមទាំងទំនិញនិងអាហារជាដើមផងដែល មានការធ្លាក់ចុះរៀងខ្លួនគឺ ៣,៧ភាគរយនិង១,៤ភាគរយបើធៀប ទៅនឹងតួលេខដែលធ្វើបានកាលពីខែធ្នូ។ យោងតាមការវិភាគរបស់អ្នកសេដ្ឋកិច្ចវិទូលោក Thomas Pugh បាននិយាយថាការធ្លាក់ចុះ នៃទំហំលក់រាយដ៏ខ្លាំងក្លាបែបនេះគឺត្រូវបានធ្វើឡើងដោយសារតែ ការបិទប្រទេសដោយរលកវាយប្រហារទី៣លើកនេះ គឺមានសភាពខ្លាំងក្លាជាងកាលពីការបិទប្រទេសលើកមុន កាលពីខែក្នុងខែវិច្ឆិកា។ លោក Pugh...