ព័ត៌មានអន្តរជាតិ
យូអិន នឹងបើកកិច្ចប្រជុំ ជាបន្ទាន់មួយ ស្តីពីបញ្ហាអ៊ីស្រាអែល និងប៉ាឡេស្ទីន
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា អង្គការសហប្រជាជាតិ ដែលហៅកាត់ថា យូអិននឹងរៀបចំកិច្ចប្រជុំមួយនៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាគ្នាអំពីបញ្ហា នៃភាពតានតឹងរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិនប្រចាំ នៅអង្គការសហប្រជាជាតិ បានធ្វើការបង្ហោះប្រាប់ នៅលើបណ្តាញសង្គម Twitter របស់ខ្លួនទៀតដែរថា...