ព័ត៌មានអន្តរជាតិ
ក្រុមអ្នកវិទ្យាសាស្ត្រព្រមាន៖ ក្មេងជំទង់ធាត់លើសទម្ងន់ អាចទទួលរងជំងឺដាច់សរសៃ ឈាមខួរក្បាលមុនអាយុ ៥០ឆ្នាំ
អ៊ីស្រាអែល៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សវ័យជំទង់ដែលលើសទម្ងន់ ទំនងជាទទួលរងពីជំងឺដាច់សរសៃឈាមខួរក្បាល ២ដងមុនពេលពួកគេឈានដល់អាយុ ៥០ ឆ្នាំជាងក្មេងដែលមានទម្ងន់ធម្មតា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ ហេប្រឺនៅអ៊ីស្រាអែលបានវិភាគ លើសន្ទស្សន៍ម៉ាស់រាងកាយ និងទិន្នន័យសុខភាពប្រមូលបានពី ១,៩ លាននាក់ដែលមានអាយុចន្លោះពី ១៦ ទៅ ២០ ឆ្នាំក្នុងឆ្នាំ ១៩៨០ ក៏ដូចជាទិន្នន័យអំពីថា តើពេលណាពួកគេមានជំងឺដាច់...