កីឡា

Zidane នឹងត្រូវចាកចេញពី ក្លឹបហើយនៅចុងរដូវកាលនេះ

ទីបំផុតអតីតកីឡាករ អាយដលនិងជាគ្រូបង្វឹកឆ្នើមរបស់ក្លឹប Real Madrid លោក Zinedine Zidane បានសម្រេចចិត្តហើយថា នឹងមិនបន្តការងារជាមួយនឹង ក្លឹបយក្សអេស្បាញនេះទៀតឡើយ នៅរដូវកាលក្រោយ។

the Goal បានអះអាងថាលោក Zidane នឹងឈប់ដឹកនាំក្លឹបត្រឹមបញ្ចប់ ទៅនៃរដូវកាលនេះប៉ុណ្ណោះ ហើយការប្រកាសដោយគ្រូបង្វឹក រូបនេះត្រូវបានគេជឿជាក់ថា ត្រូវបានធ្វើឡើងតាំងតែ ពីពេលប្រកួតប៉ះនឹងក្រុម Sevilla កាលពីសប្តាហ៍មុនមកម្ល៉េះ ទៅកាន់ក្រុមកីឡាករទាំងអស់របស់គាត់។

គួរឲ្យដឹងដែរថា នេះគឺជាលើកទី២ហើយ ដែលបុរសជនជាតិបារាំងរូបនេះ បានប្រកាសដើរចេញពីក្លឹប Real Madrid ដោយកាលពីលើកដំបូង ធ្វើឡើងនៅក្នុងឆ្នាំ២០១៨ បន្ទាប់ពីក្លឹបបានលើកពានរង្វាន់ Champion League ដល់ទៅ៣រដូវកាលជាប់គ្នា ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top