កីឡា

កាសែតអេស្បាញ អះអាងថា PSG កំពុងពិចារណា Lewandowski

L’Equipe នៅថ្ងៃនេះបានសរសេរថា ក្លឹបអ្នកមានបារាំង PSG កំពុងធ្វើការពិចារណាទៅលើ បេក្ខភាពកីឡាករខ្សែប្រយុទ្ធ ដ៏មានជំនាញម្នាក់របស់ក្លឹប Bayern Munich គឺកីឡាករ Lewandowski។

ប្រភពដដែលបានឲ្យដឹងថាកីឡាករ Robert Lewandowski នៅពេលនេះបានកំពុងក្លាយ ទៅជាចំណាប់អារម្មណ៍ អទិភាពរបស់ក្លឹប PSG ប្រសិនបើកីឡាកររូបនេះ នឹងសម្រេចចិត្ត ក្នុងការចាកចេញពីអាល្លឺម៉ង់ ដោយប្រការណាមួយនោះ។

កន្លងមក Bayern Munich បានបញ្ជាក់ថាហើយគឺ មិនដែលសូម្បីតែគិតថានឹងលក់ Lewandowski ឡើយប៉ុន្តែ L’Equipe អះអាងថាប្រសិនបើ PSG បាត់បង់ Kylian Mbappe មែននោះប្រាកដណាស់ក្លឹប មិនខ្វះលុយក្នុងការចរចា ជាមួយនឹងកីឡាករប៉ូឡូញរូបនេះឡើយ។

មកដល់ពេលនេះ Mbappe នៅតែមិនទាន់បង្ហាញភាពច្បាស់លាស់ រវាងគ្នាជាមួយនឹងក្លឹបនៅឡើយ ដោយសារតែកុងត្រាថ្មីនៅតែ មិនទាន់លេចរូបរាងនៅឡើយ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top