កីឡា

អស្ចារ្យណាស់ Alssion តែតបញ្ចូលទីនៅនាទីចុងក្រោយ ជួយឲ្យ Liverpool ឈ្នះទាំងប្រផិតប្រផោយ

ម្ចាស់ផ្ទះចាប់ព្រៃ West Brom យប់មិញនេះ បានបើកទ្វាផ្ទះ The Hawthorns ទទួលស្វាគមន៍ក្រុមហង្សក្រហម Liverpool យ៉ាងពេញដៃ ដោយមិនអាចធ្វើឲ្យ Liverpool
វាយសម្រុកមកលើខ្លួន បានងាយៗឡើយ។

ម្ចាស់ផ្ទះរកគ្រាប់បាល់បានមុនតាំងតែពី នាទីទី១៥ដោយកីឡាករ Kanu ប៉ុន្តែមិនទាន់ចប់តង់ទី១ផងនៅនាទីទី៣៣កីឡាករខ្សែប្រយុទ្ធ Mo Salah អាចបន្ថែមបាន ១គ្រាប់មកវិញ
ជួយឲ្យ Liverpool តាមស្មើហើយលទ្ធផល ១ស្មើនេះអូសបន្លាយរហូតដល់ នាទីទីចុងក្រោយទៅហើោយ៩០បូក៥ទើបអ្នកចាំទីរបស់ Liverpool កីឡាករ Alisson បានសម្រេចចិត្ត
ឡើងមកតែតបាល់កែងបញ្ចូលទីទាំងគួរ ឲ្យភ្ញាក់ផ្អើលបំផុត។

៣ពិន្ទុទាំងប្រផិតប្រផោយនេះមានន័យថា Liverpool មាន៦៣ពិន្ទុនៅមានឧិកាសសម្រាប់តំណែងលេខរៀងទី៤ក្នុងតារាងកំពូលបន្តក្តីសង្ឃឹម ទៅលេងនៅ Champion League រដូវកាលក្រោយ ខណៈដែលក្រុមលេខរៀងទី៤តោខៀវ Chelsea មានតែ៦៤ពិន្ទុនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top