កីឡា

Solskjaer និង​ Zidane ស្ថិតនៅក្នុងបញ្ជី គ្រូបង្វឹកថ្មី សម្រាប់ Bayern

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់ ​ Bayern Munich ត្រូវបានគេដឹងថា កំពុងតែធ្វើការពិចារណា ក្នុងការដាក់ជំនួស តំណែងរបស់លោក Thomas Tuchel ដែលកំពុងដឹកនាំក្លឹបធ្លាក់ ទំរង់លេងយ៉ាងខ្លាំង។

ប្រភពដដែលជឿជាក់ថា ក្នុងនោះ មានបញ្ជីគ្រូបង្វឹកល្អជាច្រើនសម្រាប់ តំណែងនេះប៉ុន្តែអ្វីដែល គួរឲ្យចាប់អារម្មណ៍ក៏មាន បេក្ខភាពរបស់លោក Ole Gunnar Solskjaer ដែលជាអតីតគ្រូបង្វឹករបស់ Man UTD និងលោក Zinedine Zidane អតីតគ្រូបង្វឹករបស់ក្លឹប Real Madrid ផងដែរ។

គួរឲ្យដឹងដែរថាទំរង់លេងរបស់ក្លឹប​ Bayern Munich បានធ្លាក់ដល់ចំណុចលំបាកខ្លាំង ដែលនាំឲ្យមានសំពាធ ដល់តំណែង របស់លោក Tuchel ខណៈដែលក្លឹបធ្លាក់ចេញ ពីពានរង្វាន់សំខាន់ៗ ហើយពានក្នុងលីគទៀតសោតមាន៨ពិន្ទុ តាមពីក្រោយ ក្រុមនាំមុខគេក្នុងតារាង​ Bayer Leverkusen ទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top