កីឡា

Zidane ស្ថិត នៅក្នុងបញ្ជីគោលដៅ ដែលអាចជំនួសតំណែងលោក Erik Ten Hag

រូបភាពពី៖​ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ក្លឹបបិសាចក្រហម Man UTD បានបរាជ័យដល់ទៅ៨ប្រកួតមកហើយក្នុងរដូវកាលថ្មីនេះប្រហែលជានឹងអាចសម្រេចចិត្តបែកផ្លូវគ្នាជាមួយនឹងគ្រូបង្វឹកលោក Erik Ten Hag ហើយ។

ជារដូវកាលដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ប្រវត្តិសាស្ត្រក្លឹបរយៈពេលជាង៦០ឆ្នាំមកនេះជាការចាប់ផ្តើមរដូវកាលដ៏យ៉ាប់បំផុតក្រោមការដឹកនាំរបស់លោក Ten Hag ដែលវាទំនងជានឹងមិនឳកាសផ្សេងទៀតទេសម្រាប់គ្រូបង្វឹករូបនេះ។

ប្រភពដដែលបានឲ្យដឹងដែរថាបច្ចុប្បន្នក្លឹបប្រហែលជាបានកំណត់យកគ្រូបង្វឹកគោលដៅមួយចំនួនរួចមកហើយទុកសម្រាប់តំណែងនេះដែលក្នុងនោះក៏មានទាំងគ្រូបង្វឹកសញ្ជាតិបារាំង Zinedine Zidane ផងលោក Roberto De Zerbi ដែលកំពុងបង្វឹកក្លឹប Brighton ផង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top