កីឡា

Suarez សម្រេចចិត្តមកជួបជុំ Lionel Messi ម្តងទៀតនៅអាមេរិក

រូបភាពពី៖​ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ទីបំផុតកីឡាករ Lionel Messi និងកីឡាករខ្សែប្រយុទ្ធ Luis Suarez នឹងអាចវិលត្រឡបមកចាប់ដៃគូគ្នាសាជាថ្មីម្តងទៀតហើយនៅជាមួយនឹងក្លឹប Inter Miami ។

ប្រភពដដែលបានបញ្ជាក់ថាកុងត្រាត្រូវបានត្រៀមទុករួចរាល់ហើយក្រោយការចរចារវាងក្លឹប Inter Miami ជាមួយនឹងក្លឹប Gremio ដែលបច្ចុប្បន្នកីឡាករខ្សែប្រយុទ្ធរូបនេះកំពុងលេងឲ្យ។

កុងត្រាដែលគេជឿជាក់ថានឹងអាចមានពេលវេលាត្រឹមតែ១ឆ្នាំក្តីប៉ុន្តែជម្រើសនៃការបន្តកុងត្រាគឺមានបន្ថែមទៀតនៅក្រោយបញ្ចប់ហើយពេលនេះកីឡាករ Suarez បានធ្វើដំណើរចាកចេញពីទីក្រុង Porto ហើយដើម្បីមកធ្វើការធ្វើតេស្តសុខភាពនៅអាមេរិក៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top