កីឡា

Doku ស៊ុតបាន១គ្រាប់និង assist ៤គ្រាប់ជួយឲ្យ Man City រកបានដល់ទៅ៦គ្រាប់ កាលពីយប់មិញ

រូបភាពពី៖​ AFP

កីឡាករខ្សែប្រយុទ្ធដែលបានបង្ហាញទំរង់លេងយ៉ាងរស់រវើង Jeremy Doku សប្តាហ៍នេះនៅតែបន្តធ្វើបានយ៉ាងល្អក្នុងការប្រកួតក្នុងលីគកំពូលឲ្យក្រុមមេឃខៀវ Man City ។

ប្រកួតយប់មិញក្នុងទឹកដីរបស់ Man City កីឡាកររូបនេះអាចស៊ុតបញ្ជូលទីគ្រាប់ដំបូងឲ្យក្រុមតាំតែពីនាទីទី៣០និងបន្តបន្ទាប់ជួយមិត្តរួមក្រុមរកគ្រាប់បាល់បន្ថែមដល់ទៅ៤គ្រាប់ទៀតមុនពេលដែលកីឡាករ Ake បញ្ចប់ការប្រកួតជាមួយនឹងគ្រាប់បាល់ទី៦។

Man City ឡើងទៅលេខរៀងទី១បណ្តោះអាសន្នក្នុងតារាងកំពូលលីកអង់គ្លេសដោយមាន២៧ពិន្ទុខណៈដែលក្រុម Spurs នៅមាន១ប្រកួតក្នុងដៃត្រូវធ្វើយប់នេះមាន២៦ពិន្ទុក្នុងដៃរួចទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top