កីឡា

Sir Jim Ratchliffe សង្ឃឹមថា Zidane នឹងអាចជួយដោះស្រាយបញ្ហារបស់ Man UTD ទាំងអស់នៅពេលនេះ

AFP

យោងតាមការចេញផ្សាយរបស់ The Goal លោក Sir Jim Ratcliffe ប្រធានក្លឹបបិសាចក្រហម Man UTD បានលើកឡើងថាវាគឺជាក្តីស្រម៉ៃរបស់លោកដែលនឹងអាចជំនួសតំណែងគ្រូបង្វឹកលោក Erik ten Hag ទៅឲ្យលោក Zinedine Zidane វិញក្នុងស្ថានភាពដ៏៏លំបាកនេះ។

លោក Ratchliffe ដែលបច្ចុប្បន្នបានចំណាយទុនទិញយកភាគហ៊ុនរបស់ក្លឹបយក្សនេះរហូតទៅដល់២៧,៧ភាគរយជាមួយនឹងទឹកប្រាក់ដល់ទៅ១,៣ពាន់លានដុល្លារនោះបានធ្វើការលើកឡើងបែបនេះនៅក្រោយពេលដែលបរាជ័យផ្ទួនរបស់លោក Erik Ten Hag ជាពិសេសចុងក្រោយនេះចាញ់ក្រុម Fulham ក្នុងលទ្ធផល២ទល់នឹង១ផង។

បច្ចុប្បន្ន Man UTD មានត្រឹមតែ៤៤ពិន្ទុបន្តឈរនៅលេខរៀងទី៦បណ្តោះអាសន្នខណៈដែលក្រុមខ្លាំងលេខ១ Liverpool មាន៦០ពិន្ទុហើយលេខ២គឺ Man City មាន៥៩ពិន្ទុនិង Arsenal មាន៥៨ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top