កីឡា

លោក Zidane បដិសេធការងារ របស់ Bayern បន្ទាប់ពីលោក Alonso បដិសេធរួចមុនទៅហើយ

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា អតីតគ្រូបង្វឹកក្លឹប Real Madrid លោក Zinedine Zidane បានសម្រេចចិត្តថា នឹងមិនទទួលយកការងារ ជាគ្រូបង្វឹករបស់ក្លឹប Bayern Munich នោះទេ ពោលគឺនៅក្រោយបន្តិចការបដិសេធ របស់លោក Alonso ។

គេជឿជាក់ថាគ្រូបង្វឹកបច្ចុប្បន្នរបស់ក្លឹប Bayern Munich លោក Thomas Tuchel នឹងត្រូវបណ្តេញចេញពីក្លឹប នាពេលខាងមុខ ប៉ុន្តែក្នុងនោះមានគ្រូបង្វឹកជាច្រើនកំពុងក្លាយ ទៅជាបេក្ខភាពរបស់តំណែងនេះ ដោយក្នុងនោះមានទាំងលោក Alonso
ដែលកំពុងដឹកនាំក្លឹប Bayer Leverkusen ។

ទោះបីជាយ៉ាងណាក្តីលោក Alonso ដែលធ្លាប់លេងជាមួយនឹង Liverpool នោះបានដាក់ការប្តេជ្ញាចិត្តរួចមកហើយថាគាត់នឹងមិនចាកចេញពីក្លឹប Bayern Leverkusen ឡើយទោះបីជាមានការទាក់ទងពីក្លឹប Liverpool និង Bayern Munichក្តី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top