កីឡា

Barcelona បានដាក់តម្លៃខ្លួន កីឡាករវ័យក្មេង Cubarsi ដល់ទៅ១ពាន់លានដុល្លារ នៅក្នុងកុងត្រាថ្មី

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹប Barcelona បានសម្រេចចិត្តផ្តល់កុងត្រាថ្មី ទៅឲ្យកីឡាករ Pau Cubarsi ប៉ុន្តែក្នុងលក្ខខណ្ឌ ជាមួយនឹងតម្លៃខ្លួន រហូតទៅដល់១០០០លានអឺរ៉ូឯណោះ ទាំងកីឡាកររូបនេះ មានវ័យទើបតែ១៧ឆ្នាំក្តី ។

ប្រភពដដែលបានសរសេរទៀតថា កុងត្រាថ្មីសម្រាប់កីឡាករខ្សែ ការពារកណ្តាលរូបនេះ ដែលមានបូករួមទាំងកុងត្រា រយៈពេលេវែងផងប្រាក់កម្រៃប្រចាំ សប្តាហ៍កើនឡើងផង និងជាពិសេសតម្លៃខ្លួន របស់កីឡាករក៏ត្រូវឡើងខ្លាំងទៅដល់ ១០០០លានអឺរ៉ូផង បន្ទាប់ពីគាត់បានបង្ហាញ ខ្លួនបានយ៉ាងល្អនាពេលកន្លងមក ។

កីឡាករ Cubarsi ត្រូវបានគេចាត់ថាជារឿងដ៏ជោគជ័យមួយទៀត នៃកីឡាករវ័យក្មេងដែលចេញពីឈុតយុវជន របស់ក្លឹបបន្ទាប់ពីកីឡាករ Pedri, Gavi, Lamine Yamal និងកីឡាករជាច្រើនទៀតទាំងដែលក្លឹបកំពុងជួបបញ្ហាហិរញ្ញវត្ថុក្តី ។

គួរឲ្យដឹងដែរថា Cubarsi ដែលដំបូងឡើងជាកីឡាករឈុត វ័យក្រោម១១ឆ្នាំជាមួយនឹងក្លឹប Girona មុនពេលផ្លាស់មកចូលរួម Barcelona ហើយទើបតែបានបង្ហាញខ្លួន ឲ្យឈុតធំរបស់ក្លឹកាលពីដើមឆ្នាំ ជាមួយនឹងគ្រូបង្វឹកលោក Xavi ដោយគិតមកដល់ពេល នេះមានចំនួន១៣ប្រកួតមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top