កីឡា

ភ្នាក់ងាររបស់ CR7 បដិសេធពីព័ត៌មានថា នឹងផ្ទេរទៅលេង នៅប៉ទុយហ្គាល់

២ថ្ងៃចុងក្រោយនេះ កីឡាករឆ្នើមអតីតរបស់ក្លឹបបិសាចក្រហម Man UTD និងអធិរាជស Real Madrid ត្រូវបានព័ត៌មានចុះផ្សាយព្រោងព្រាតថា រូបគាត់នឹងអាចផ្ទេរត្រឡប់ ចាកចេញទៅលេងជាមួយនឹងក្លឹប កាលពីមុនរបស់គាត់នៅឯស្រុកកំណើត។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី យោងតាមការបញ្ជាក់ និងឆ្លងឆ្លើយរបស់ភ្នាក់ងារ របស់កីឡាករគឺលោក Jorge Mendes បាននិយាយថាកីឡាករ Cristiano Ronaldo មិនទាន់មានផែនការក្នុងការ វិលត្រឡប់ទៅលេងជាមួយ នឹងក្លឹបស្រុកកំណើត Sporting CP វិញនៅឡើយទេនៅរដូវក្តៅនេះ។

កីឡាករវ័យ៣៦ឆ្នាំរូបនេះ និងអនាគតរបស់គាត់ជាមួយនឹងក្លឹប Juventus ហាក់ដូចជាឈានមកដល់ភាព មិនច្បាស់លាស់ឡើយ សម្រាប់ពេលវេលាដោះដូរកីឡាករ នៅរដូវក្តៅខាងមុខនេះ ខណៈដែលកុងត្រារបស់គាត់ បានឈានមកដល់រយៈពេល ១២ខែចុងក្រោយទៅហើយ។

ក្រៅតែពីព័ត៌មានចចាមអារ៉ាម ហើយនោះម្តាយរបស់ កីឡាករផ្ទាល់គឺលោកស្រី Dolores Aveiro ក៏បានកំពុងដុតកំដៅបន្ថែមទៀត តាមរយៈការលើកឡើងថា លោកស្រី
នឹងជួយជុំរុញឲ្យកូនប្រុស ក្នុងការវិលត្រឡប់ទៅក្លឹប Sporting CP វិញឲ្យបាននៅរដូវក្តៅនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top