កីឡា

Torres ធ្វើបានហ៊ែតទ្រីក ប្រកួតយប់មិញប៉ះនឹង Newcastle

ការប្រកួតយប់មិញ រវាងក្រុមម្ចាស់ជើងឯក Premier League រដូវកាលនេះគឺ Man City ជាមួយនឹងក្រុម Newcastle កីឡាករខ្សែប្រយុទ្ធវ័យក្មេង Ferran Torres បានក្លាយទៅជាតួឯក នៅក្នុងការប្រកួតដោយអាចរកគ្រាប់បាល់បញ្ចូលទី ដល់ទៅ៣គ្រាប់ម្នាក់ឯងក្នុងការប្រកួត។

កីឡាករខ្សែប្រយុទ្ធអេស្បាញរូបនេះ ពេលនេះបានបំបែកកំណត់ត្រាមួយរបស់ Messi គឺជាកីឡាករវ័យក្មេងបំផុតដែលអាចស៊ុតបាន៣គ្រាប់ ក្រោមការដឹកនាំរបស់ Pep Guardiola និងជាការប្រកួតសម្រាប់បង្ហាញក្លឹបថា គាត់នឹងគឺជាកីឡាករដែលមិនអាចខ្វះបានឡើយ នៅរដូវកាលក្រោយ។

Ferres វ័យ២១ឆ្នាំស៊ុតបាន៣គ្រាប់ជួយឲ្យ Man City យកឈ្នះ Newcastle ក្នុងលទ្ធផល៤ទល់នឹង៣ នៅក្នុងទឹកដី St James’Park គឺជាកំណត់ត្រាចាស់ដែល Messi ធ្លាប់បានធ្វើកាលពីឆ្នាំ១១ឆ្នាំមុន ក្នុងពេលធ្វើការជាមួយនឹងលោក Pep៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top