កីឡា

David Luiz នឹងចាកចេញពី Arsenal នៅចុងរដូវកាលនេះ

David Luiz កីឡាករខ្សែការពារក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេជឿជាក់ថា នឹងត្រូវចាកចេញពីក្លឹប ហើយដោយមិនមានតម្លៃខ្លួនឡើយនៅចុងរដូវកាលនេះ ជាពេលដែលកុងត្រា របស់គាត់ត្រូវបានបញ្ចប់ ។

កីឡាករប្រេស៊ីលរូបនេះ បានចំណាយពេល២រដូវ កាលមកហើយជាមួយនឹង Emirates បន្ទាប់ពីបានសម្រេចចិត្ត ចាកចេញពីតោខៀវChelsea កាលពីឆ្នាំ២០១៩ក្នុងតម្លៃខ្លួន ប្រមាណជា៨លានផោន ។

ក្លឹបបានបើកកិច្ចប្រជុំមួយ ជាមួយនឹងភ្នាក់ងារ តំណាងរបស់កីឡាករ Luiz រួចមកហើយកាលពីថ្ងៃសុក្រ ប៉ុន្តែជាលទ្ធផលគឺនឹងមិនមានកុងត្រាថ្មីដែលត្រូវអាច បានបន្តឡើយ ។

គួរឲ្យដឹងដែរដែរថា កន្លងមកកីឡាករប្រេស៊ីល វ័យ៣៤ឆ្នាំរូបនេះធ្លាប់បានបញ្ជាក់ហើយថា គាត់នឹងវិលទៅរកក្លឹបចាស់របស់ខ្លួនវិញ នៅប៉ទុយហ្គាល់គឺក្លឹប Benficaនៅពេលណា ដែលគាត់ត្រៀម នឹងចូលនិវត្ត ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top