ព័ត៌មានអន្តរជាតិ
								ចិនបង្កើន ប្រាក់ចំណាយយោធា ដល់ទៅ៦,៨ភាគរយ
								បរទេស ៖ ប្រទេសចិននៅថ្ងៃនេះ បានប្រកាសអំពីផែនការ ក្នុងការចំណាយទៅលើវិស័យ ការពារជាតិ សម្រាប់ឆ្នាំក្រោយដល់ទៅ៦,៨ភាគរយ ទោះបីជារដ្ឋាភិបាល កំពុងជាប់បំណុលយ៉ាងច្រើន នៅក្នុងសម័យកូវីដ នេះក៏ដោយ។ នៅក្នុងរបាយការណ៍ ដែលត្រូវបានចេញផ្សាយ ដោយអជ្ញាធរគ្រប់គ្រង់ កិច្ចការងារថវិកាថ្នាក់ជាតិ នៅថ្ងៃសុក្រទី៥ ខែមិនានេះបានប្រកាសថាចិន នឹងចំណាយលុយ សរុបប្រមាណជា១,៣៥៥ទ្រីលានយ័ន ឬប្រមាណជា២១០ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិនៅឆ្នាំក្រោយ២០២២ ។...