ផ្សេងៗ
លោក ចូ បៃដិន ថ្កោលទោសការបង្ក្រាប របស់មីយ៉ាន់ម៉ាថា ជារឿងគួរឲ្យស្អប់ខ្ពើមបំផុត ខណៈរបបយោធា សប្បាយនឹងការសម្លាប់រង្គាល
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានថ្កោលទោសការបង្ហូរឈាម ប្រឆាំងនឹងក្រុមបាតុករប្រឆាំងរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ាថា ជារឿងគួរឱ្យស្អប់ខ្ពើមបំផុត បន្ទាប់ពីកងកម្លាំងសន្តិសុខបានសម្លាប់មនុស្សជាង ១០០ នាក់រួមទាំងកូនក្មេងយ៉ាងតិច ៧ នាក់កាលពីថ្ងៃសោរិ៍។ ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីយោធា បានបណ្តេញចេញ និងឃុំខ្លួនមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបានបង្កឱ្យមានបាតុកម្មទ្រង់ទ្រាយធំទាមទារអោយមានការវិលត្រឡប់ទៅកាន់លទ្ធិប្រជាធិបតេយ្យឡើងវិញ។ កាលពីថ្ងៃសៅរ៍មនុស្សយ៉ាងតិច...