បច្ចេកវិទ្យា
ណាសា បញ្ចេញសំឡេងរោទិ៍ របស់ឧទ្ធម្ភាគចក្រ ថតបានដោយ Perseverance ឡើងកម្ពស់ ២៦២ ហ្វីត ពីលើផ្ទៃ ពេលហោះហើរ លើកទី ៤
អាមេរិក៖ពិភពលោកបានឃើញវីដេអូមួយចំនួន បង្ហាញដោយយន្តអវកាស Perseverance របស់អង្គការណាសាដែលហោះពី លើផ្ទៃភពព្រះអង្គារ ប៉ុន្តែពេលនេះ ជាលើកដំបូងយើងអាចលឺសំឡេងរោទិ៍នៃកញ្ចុំវិលតូចៗរបស់វា នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សំឡេទាបពីស្លាបវិលនៅឯបដិវត្តជាង ២៥០០ ក្នុងមួយនាទី គឺអាចស្តាប់បានហើយស្ទើរតែស្តាប់ទៅដូចជាមូសដែលនៅឆ្ងាយទាប។ ទីភ្នាក់ងារអវកាសអាមេរិក បានបញ្ចេញសំឡេងគួរឲ្យភ្ញាក់ផ្អើល ថតបានដោយយាន Perseverance របស់វាដែលចត នៅចម្ងាយ ២៦២ ហ្វីតពីឧទ្ធម្ភាគចក្រ នៅពេលវាហោះឡើង តាមរយៈបរិយាកាសម៉ាទីនស្ដើងក្នុងអំឡុងពេលហោះហើរលើកទី...