កីឡា

Liverpool រកបាន៣ពិន្ទុ ឡើងទៅលេខរៀងទី៦ បណ្តោះអាសន្ន

ទោះបីជាឧិកាសតិចតួចក្តីប៉ុន្តែហង្សក្រហម Liverpool នៅតែបន្តប្រឹងប្រែង ដោយរំពឹងទុកថាអាចមានសិទ្ធប្រកួតនៅ Champion League បាននៅរដូវកាលក្រោយ ខណៈដែល បច្ចុប្បន្នខ្លួនស្ថិតនៅ លេខរៀងទី៦ ក្នុងតារាងនៅឡើយក្តី។

Liverpool យប់មិញបានបើកទ្វា Anfield ស្វាគមន៍ក្រុម Southampton ដើម្បីសន្សំយក៣ពិន្ទុ ឡើងទៅកៀកនឹងក្រុមដែលអាច មានសិទ្ធទៅលេង Champion League
ខណៈដែលការប្រកួតសេសសល់ ក្នុងរដូវកាលនេះក៏ជិតអស់ទៅហើយនោះ។

ក្រុមម្ចាស់ផ្ទះវាយសម្រុកនៅតង់ទី១រហូតដល់ បានគ្រាប់ជោគជ័យនៅនាទីទី៣១ដោយខ្សែប្រយុទ្ធ Sadio Mane ប៉ុន្តែលទ្ធផលនេះត្រូវបានរក្សារហូតដល់ នាទីទី៩០ចុងប្រកួតទៅហើយទើប ខ្សែបម្រើចំណូលថ្មី Thiago អាចបន្ថែមបាន១គ្រាប់ទៀត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top