ព័ត៌មានអន្តរជាតិ
ប្រទេសរុស្ស៊ីប្តឹងក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបិទបណ្តាញសង្គមTwitter ជុំវិញតវ៉ារបស់ Navalny
រុស្ស៊ី៖ អាជ្ញាធរក្នុងប្រទេសរុស្ស៊ីកំពុងបឹ្តង និងបិទក្រុមហ៊ុនបណ្តាញសង្គម បន្ទាប់ពីមានការតវ៉ាកាន់តែខ្លាំងឡើងៗ ក្រោយពីមានការចាប់ខ្លួនមេដឹកនាំប្រឆាំងលោក Alexei Navalnyកន្លងមកយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ វាកើតឡើងនៅពេលនិយតករប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះ Roskomnadzor ក៏បានប្រកាស ថា ខ្លួនបានបិទសិទ្ធិរបស់ពលរដ្ឋក្នុងការចូលប្រើប្រាស់Twitter ដោយចោទប្រកាន់ក្រុមហ៊ុនអាមេរិកថា មិនបានដកសាររាប់ពាន់ទាក់ទងនឹងគ្រឿងញៀន និងអាសអាភាស។ ពាក្យបណ្តឹងរាប់សិបត្រូវបានដាក់នៅតុលាការនៅទីក្រុងមូស្គូប្រឆាំងនឹង Telegram, Facebook, Twitter, TikTok និង Google...