ព័ត៌មានអន្តរជាតិ
សង្គ្រាមដេញថ្លៃ អាចនឹងផ្ទុះឡើង សម្រាប់ក្រុមហ៊ុន Toshiba ស្របពេលការកំណែ ទម្រង់អាជីវកម្មកាន់តែច្រើន
តូក្យូ៖ អ្នកជំនាញខាងឧស្សាហកម្មនិយាយថា ជាមួយនឹងការផ្តល់ជូនការទិញថ្មីសម្រាប់ក្រុមហ៊ុន Toshiba Corp ពីក្រុមហ៊ុនឯកជនអង់គ្លេសទំនងជាអាចផ្ទុះ សង្គ្រាមដេញថ្លៃដែលមានការចូលរួមពីវិនិយោគិនដទៃទៀត អាចនឹងកើតឡើងសម្រាប់សហគ្រាសឧស្សាហកម្មជប៉ុន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ពួកគេនិយាយថា ចំណាប់អារម្មណ៍របស់វិនិយោគិនទៅលើសក្តានុពលនៃការរីកចម្រើន នៃអាជីវកម្មមួយចំនួនរបស់ក្រុមហ៊ុន Toshiba ដូចជាការបង្កើតបន្ទះឈីប និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានន័យថា ក្រុមហ៊ុនទំនងជាប្រឈមមុខនឹងសម្ពាធបន្តដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន។ ការគ្រប់គ្រងរបស់ក្រុមហ៊ុន Toshiba បានរីកដុះដាលបន្ទាប់ពីក្រុមហ៊ុន CVC Capital...