ព័ត៌មានអន្តរជាតិ
រដ្ឋបាលលោក បៃដិន ហៅទណ្ឌកម្មចិន លើមន្ត្រីរបស់លោក ត្រាំ ថាគ្មានផលល្អ និងខ្វះការពិចារណា
បរទេស៖ដោយជំរុញប្រជាជនអាមេរិកមកពីគណបក្សទាំងពីរ ឲ្យធ្វើការថ្កោលទោសទង្វើរបស់ចិននោះ មន្ត្រីនាំពាក្យឲ្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី ចូ បៃដិន បាននិយាយប្រាប់ថា ទង្វើចិនដាក់ទណ្ឌកម្មលើអតីតមន្ត្រីនៃរដ្ឋបាលលោក ត្រាំ គឺជាអំពើគ្មានផលល្អនិងគ្មានការពិចារណា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Emily Horne ដែលជាមន្ត្រីនាំពាក្យឲ្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី ចូ បៃដិន បាននិយាយយ៉ាងដូច្នេះថា “ការដាក់ទណ្ឌកម្មទាំងនេះ នៅថ្ងៃចូលកាន់តំណែង គឺហាក់មានបំណងធ្វើអ្នកកាន់គណបក្សបែកបាក់គ្នា”។ លោកស្រីបានបន្តដូច្នេះថា “ពលរដ្ឋអាមេរិកទាំងពីរគណបក្ស...