ផ្សេងៗ
កូរ៉េខាងជើង អនុម័តកំណើនកាន់តែតូច ក្នុងកញ្ចប់ថវិកាឆ្នាំ ២០២១
បរទេស៖យោងតាមក្រសួងបង្រួបងបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថាថ កញ្ចប់ថវិការបស់ប្រទេសកូរ៉េខាងជើងសម្រាប់ឆ្នាំ២០២១ គឺត្រូវបានបង្កើនក្នុងកម្រិតទាបជាងឆ្នាំមិញ នៅក្នុងកិច្ចប្រជុំរបស់សភាកាលពីថ្ងៃអាទិត្យ។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ និង MBC បានរាយការណ៍នៅថ្ងៃអង្គារថា ក្រសួងបាននិយាយថា ប្រទេសកូរ៉េខាងជើង បានបង្កើនកញ្ចប់ថវិការបស់ខ្លួន ត្រឹមតែចំនួន០,៦ភាគរយ សម្រាប់ឆ្នាំ២០២១ គឺថយចុះពីកំណើនថវិកា១,១ភាគរយក្នុងឆ្នាំ២០២០។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ អាជ្ញាធរកូរ៉េខាងត្បូង ក៏បាននិយាយប្រាប់ផងដែរថា ទំហំប៉ាន់ស្មាននៃកញ្ចប់ថវិកាកូរ៉េខាងជើង គឺប្រហែល៨,៤៧ពាន់លានដុល្លារ...