សុខភាព និង ផ្លូវភេទ
កង្វះអ័រម៉ូនភេទប្រុស ក៏ធ្វើឲ្យពុកឆ្អឹងដែរ
មូលហេតុនៃជំងឺពុកឆ្អឹង លើបុរស ដែលកើតមានជាញឹកញប់បំផុតនោះ គឺការកង្វះអ័រម៉ូនភេទប្រុស តេស្តូស្តេរ៉ូន។ ចំពោះបុរសដែលមានចំនួនអ័រម៉ូនមួយនេះតិច គ្រូពេទ្យប្រហែលជាណែនាំអោយប្រើថ្នាំ អ័រម៉ូននេះបន្ថែម ដើម្បីបង្កើនកំហាប់ឆ្អឹង។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថិតក្នុងចំណុចនេះ ខាងវិទ្យាសាស្ត្រនៅតែមិនទាន់បង្ហាញច្បាស់ នៅឡើយថាតើ ឥទ្ធិពលនៃការបង្កើតឆ្អឹងបានច្រើនប៉ុណ្ណាពីការព្យាបាលដោយអ័រម៉ូនតេស្តូស្តេរ៉ូនផ្ទាល់ ឬក៏ត្រូវបំលែងវាទៅជាអ័រម៉ូនអេស្ត្រូជែន ឬយ៉ាងណានោះទេ។ មនុស្សប្រុសក៏ត្រូវការអ័រម៉ូន អេស្ត្រូជែនមួយចំនួនតូចផងដែរ ព្រោះវាជួយផ្តល់នូវភាពរឹងមាំទាំងបុរស និងស្ត្រី។ តាមពិត បុរសគ្រប់រូបតែងបំលែងអ័រម៉ូនតេស្តូស្តេរ៉ូនរបស់ខ្លួនទៅជាអេស្ត្រូ...