ព័ត៌មានអន្តរជាតិ
អាមេរិក នឹងបញ្ជូននាវាចម្បាំង ទៅសមុទ្រខ្មៅ ស្របពេលរុស្ស៊ី បង្ហាញក្តីព្រួយបារម្ភ
បរទេស៖ ប្រទេសតួកគីបាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូននាវាចម្បាំងពីរគ្រឿង ទៅសមុទ្រខ្មៅ នៅសប្ដាហ៍ក្រោយ ស្របពេលដែលរុស្ស៊ី ដែលបង្កើនកងកម្លំាងយោធាខ្លួននៅជិតប្រទេសអ៊ុយក្រែននោះ បានចោទប្រកាន់មហាអំណាចណាតូនានា ដែលគ្មានតំបន់ឆ្នេរនៅក្នុងតំបននោះ ពីបទបង្កើនសកម្មភាពទ័ពជើងទឹក។ ប៉ុន្តែមន្ទីរបញ្ចកោណ បានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយលើការថ្លែងរបស់តួកគីនោះទេ តែនិយាយថា យោធាជាប្រក្រតីតែងបញ្ជូននាវាទៅតំបន់នោះ ហើយដោយពោលសំដៅដល់នាវាយោធាសហរដ្ឋអាមេរិក នៅសមុទ្រខ្មៅនោះ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយនៅក្នុងទីក្រុងវ៉ាស៊ីនតោនដូច្នេះថា “នោះមិនមែនជារឿងថ្មីនោះទេ”។...