ព័ត៌មានអន្តរជាតិ
សាកលវិទ្យាល័យ Johns Hopkins ៖ សហរដ្ឋអាមេរិក មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនឡើងលើសពី៣៤ម៉ឺននាក់
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ថា សកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក គិតត្រឹមរសៀលថ្ងៃពុធ លើសពី៣៤០.០០០នាក់ ។ សាកលវិទ្យាល័យបានឲ្យដឹងថា ជាមួយគ្នានេះដែរ ចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេស មានរហូតដល់១៩,៦លាននាក់ ហើយចំនួនអ្នកស្លាប់ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់៣៤.៥៨៦នាក់ គិតត្រឹមម៉ោង១និង២២នាទីល្ងាច...